រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
ឯកឧត្តមបានបន្ថែមទៀតថា៖ ខេត្តកណ្តាលបានចាប់ផ្តើមអនុវត្តគម្រោងនេះដំបូងនៅឆ្នាំ២០២០ លើក្រុង-ស្រុកចំនួន ៨ ប៉ុណ្ណោះ ចាប់ពីឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៦) ខេត្តបានពង្រីកការអនុវត្តរហូតដល់ ១៣ ក្រុង-ស្រុក (គ្របដណ្តប់ទាំងស្រុង) និងមានអង្គភាពអនុវត្តសរុបចំនួន ៦១៤ អង្គភាព (រួមមាន ឃុំ-សង្កាត់ ១២៧, មណ្ឌលសុខភាព ១១០ និងសាលាបឋមសិក្សា ៣៦៤)។
ស្ថានភាពនៃការប្រកាសប្រើប្រាស់ថវិកា ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងខេត្តកណ្តាល ទទួលបានការគាំទ្រថវិកាពីប្រភពសំខាន់ៗចំនួន៣ រួមមាន ថវិការដ្ឋបាលខេត្ត ថវិការដ្ឋបាលក្រុង-ស្រុក និងថវិការដ្ឋបាលឃុំ-សង្កាត់។