
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជាប្រចាំ និងត្រៀមលក្ខណៈអន្តរាគមន៍គ្រប់ពេលវេលា ក្នុងករណីមានការកើនឡើងនៃកម្រិតទឹក ឬមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសយកចិត្តដាក់ខ្ពស់ទៅលើការងាររំដោះទឹក និងត្រូវរៀបចំត្រៀមកម្លាំងដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងករណីចាំបាច់ណាមួយ។











