
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ នៅមន្ទីរបក្សខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅបរិវេណមន្ទីរបក្សខេត្តប៉ៃលិន ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ចជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន។











