
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ លោក អ៊ីវ ឡេជឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនចំពោះ លោក អ៊ីវ ឡេជឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។











