
ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយជំរុញឱ្យមន្ត្រីគ្រប់រូបបន្តពង្រឹងប្រសិទ្ធភាពការងារ និងគុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ
ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីរាជការទាំងអស់បន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយត្រូវយល់ច្បាស់ពីតួនាទីទទួលខុសត្រូវរបស់អង្គភាព និងមុខតំណែងរៀងៗខ្លួន ព្រមទាំងពង្រឹងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាថាការងារដែលបានដាក់ចេញត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព មានភាពច្បាស់លាស់ និងសម្រេចបានលទ្ធផលជាក់ស្តែង។











