
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម សាយ សំអាល់ អញ្ជើញដឹកនាំប្រារព្ធពិធីកាន់បិណ្ឌវេនទី៨ នៅវត្តវិសុទ្ធិវង្សា ស្រុកកោះសូទិន
(កំពង់ចាម)៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមដំណើរដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំប្រារព្ធពិធីកាន់បិណ្ឌវេនទី៨ នៅក្នុងវត្តវិសុទ្ធិវង្សា (ហៅវត្តកណ្តាលកោះសូទិន) ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។











