
ឯកឧត្តម គង់ គឹមនី ទទួលជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម/លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំបដិសណ្ឋារកិច្ច រដ្ឋបាលខេត្តមណ្ឌលគិរី។ ក្នុងពិធីជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕











