
ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ បានកាន់បិណ្ឌ(វេនទី៣) ក្នុងវត្តសាមគ្គីមានជ័យដំរីផុស (ហៅវត្តដីថ្មី) ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវរកងទ័ពដែលពលីក្នុងបុព្វហេតុជាតិ។
នៅក្នុងឱកាសនោះក៏មានការអុជទៀនធូបប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីលរម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញ្ញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់បានគោរពប្រតិបត្តិជាដ៏រាបរៀងមក និងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។











