
ប្រជាពលរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលជម្លៀសមកទីទួលសុវត្ថិភាព ចំនួន ៧២គ្រួសារ រស់នៅឃុំហប់ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ
បាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាស្រុកផ្តល់ជូនដល់គ្រួរសាប្រជាពលរដ្ឋមានជីវភាពក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៧១គ្រួសារ រស់នៅចំណុចភូមិគោកត្រុំ ឃុំហប់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពីធីនេះ បានប្រារព្វធ្វើនៅទីទួលសុវត្ថិភាព ស្ថិតក្នុងបរិវេនទីស្នាក់ការអង្គការទស្សនៈពិភពលោក ស្ថិតនៅភូមិសាមគ្គី ឃុំហប់ ស្រុកគាស់ក្រឡ។











