
នាយឧត្តមសេនីយ៍ ទៀ សីហា៖ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ទាំងអស់ ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា
នាយឧត្តមសេនីយ៍ ទៀ សីហា៖ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ជាទីស្រឡាញ់រាប់អានទាំងអស់ ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ ដោយយុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។ សូមបងប្អូនយុវជន តាមដានសេចក្តីជូន ដំណឹងផ្លូវការ ដើម្បីស្វែងយល់អំពីលក្ខខណ្ឌ ឯកសារដែលត្រូវត្រៀម និងជំហានបន្តបន្ទាប់ នៃការដាក់ពាក្យ។











