
ឯកឧត្តម ថង សាវុន និងលោកជំទាវ រួមទាំងស.ស.យ.កខេត្តមណ្ឌលគិរី ប្រគេនទៀនចំណាំព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី
មណ្ឌលគិរី ៖ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាការប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ នាព្រឹកថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជកម្ពុជាទទួលបន្ទុកការងារចុះជួយខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងលោកជំទាវ រួមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។











