
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ៣ខ្នង ជូនគ្រួសារវីរកងទ័ពពលី នៅខេត្តកណ្តាល
នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូនដល់គ្រួសារវីរកងទ័ពដែលបានពលីជីវិត ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ផ្ទះថ្មីទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។











