
អភិបាលខេត្តប៉ៃលិន បន្តដឹកនាំសមត្ថកិច្ចចម្រុះ ចុះពិនិត្យ និងបង្រ្កាបទីតាំងស្កែមអនឡាញ ចំនួន២កន្លែងនៅ រីស៊តតំបន់ដាច់ស្រយ៉ាលក្បែរជើងភ្នំ
រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្ត បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះពិនិត្យ និងបង្រ្កាបទីតាំង ចំនួន២កន្លែង បន្ថែមទៀត ដែលមានទីតាំងស្ថិតននៅ រីស៊តតំបន់ដាច់ស្រយ៉ាលក្បែរជើងភ្នំ ស្ថិតក្នុងភូមិទួលខៀវ សង្កាត់ប៉ៃលិន និងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scam) ព្រមទាំងបានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន ៤៦នាក់ ស្រី ៧ នាក់ និង សម្ភារៈប្រព្រឹត្តបទល្មើសស្គេមមួយចំនួន ។











