
ក្រុមការងារមន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តចុះបាញ់ថ្នាំ និងដាក់អាបេត ដើម្បីកាត់ផ្តាច់ជម្រកបង្កាត់ពូជមូសខ្លា បង្ការជំងឺគ្រុនឈាម
បាត់ដំបង ៖ ក្រុមការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បន្តសកម្មភាពនៃការចុះបាញ់ថ្នាំ និងដាក់អាបេត នៅតាមប្រភពទឹកប្រើប្រាស់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋ ដើម្បីសម្លាប់ដង្កូវទឹក និងកាត់បន្ថយការបង្កាត់ពូជមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ។











