
អាជ្ញាធរខេត្តមណ្ឌលគិរី ដាំកូនឈើចំនួន ១ម៉ឺនដើម តាមដងផ្លូវជាតិ នាឱកាសបុណ្យ រុក្ខទិវា ៩ កក្កដា ដើម្បីឱ្យមានភាពស្រស់បំព្រង និងមានសោភណ្ឌ័ភាពបរិស្ថាន
ខេត្តមណ្ឌលគិរី ៖ ដើម្បីបំផុសឲ្យយើងទាំងអស់គ្នា ចូលរួមដាំដើមឈើឡើងវិញនៅគ្រប់ទីកន្លែង សម្រាប់អនាគត់កូនចៅជំនាន់ក្រោយ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ខណ្ឌ រដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត និងអាជ្ញាធរក្រុងសែនមនោរម្យ ប្រារព្វពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី រួមទាំងមានការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។











