
លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្ត
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងាររដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត នៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីរាជការដែលពាក់ព័ន្ធជាច្រើនរូប។











