
ស្រ្តីបើករថយន្ត AVATAR 11 បុកមន្ត្រីក្រសួងសាធារណការស្លាប់ ត្រូវគ្រួសារនាំខ្លួនមកប្រគល់ជូនសមត្ថកិច្ចហើយ
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានបណ្តាលឱ្យមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឈានដល់ដំណាក់កាលថ្មីមួយ បន្ទាប់ពីស្ត្រីជាអ្នកបើកបររថយន្តបង្ក ត្រូវបានអាណាព្យាបាលនាំខ្លួនមកប្រគល់ជូនសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។











