
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់មន្ទីរព័ត៌មានរាជធានី-ខេត្តផលិតមាតិកាដែលមានប្រជាប្រិយ និងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ
នេះជាការលើកឡើងរបស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងគេហទំព័រ ជាមួយមន្ទីរព័ត៌មានរាជធានី ខេត្ត តាមរយះកិច្ចប្រជុំពីចម្ងាយZOOM នារសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៦ ដោយបានជំរុញដល់មន្រ្តីព័ត៌មានរាជធានី-ខេត្តផលិតមាតិកាដែលមានប្រជាប្រិយនិងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសាធារណៈជនទូទៅ។ ជាមួយនឹងវិធីសាស្រ្តនៃការផលិតព័ត៌មាន ឯកឧត្តម ក៏បានផ្តោតការយកចិត្តទុកដាក់ លើបច្ចេកទេសនៃការគ្រប់គ្រងគេទំព័រ និងយុទ្ធសាស្រ្តក្នុងការគ្របគ្រងព័ត៌មានផងដែរ។











