
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ ដើម្បីពង្រឹងកិច្ចការពារសិទ្ធិ និងសុខុមាលភាពស្ត្រី និងកុមារ
ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ខ្លួន ក្រោមអធិបតីភាព លោកជំទាវ លីម ម៉ំ ដើម្បីពិនិត្យ អនុម័តលើរបាយការណ៍ការងារប្រចាំខែកក្កដា និងដាក់ចេញនូវទិសដៅសកម្មភាពបន្ត សំដៅបង្កើនប្រសិទ្ធភាពក្នុងការការពារ និងកិច្ចអន្តរាគមន៍ផ្លូវច្បាប់ជូនដល់ស្ត្រី និងកុមារងាយរងគ្រោះនៅក្នុងខេត្ត។











