
ពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម ប្រវែងជាង ១០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកបន្ទាយអំពិល
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង១០៦០០ម៉ែត្រដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន។ ពិធិនេះប្រារពធ្វើឡើងនៅភូមិទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំរដ្ឋបាលខេតនិងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរស្រុក-ឃុំ មន្ត្រីរាជការជុំវិញខេត្ត ក្រុមការងារបច្ចេកទេស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦











