
វិទ្យាល័យម៉ាឡៃ បន្តពង្រឹងការបណ្តុះបណ្តាលជំនាញអគ្គិសនី ដើម្បីលើកកម្ពស់សមត្ថភាពសិស្សឆ្ពោះទៅទីផ្សារការងារ
នៅអាគារបច្ចេកទេសនៃវិទ្យាល័យម៉ាឡៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅតែបន្តសកម្មភាពបង្រៀនជំនាញបច្ចេកទេដល់សិស្សជាប្រចាំ ដែលជាកម្មវិធីបណ្ដុះបណ្ដាលមួយរៀបចំឡើងដោយមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រោមគំនិតផ្តួចផ្ដើមនឹងជួយឧបត្ថម្ភដោយឯកឧត្តមកែ គឹមយ៉ានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកតំណាងមណ្ឌលខេត្តបន្ទាយមានជ័យ ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដូចជាការតបណ្ដាញអគ្គិសនីជាដើមដែលផ្ដោតលើការបង្រៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងជំនាញប្រកបដោយគុណភាព។











