
អាជ្ញាធរស្រុកបាធាយ នាយកថវិកាបេឡាមរណ:សង្គ្រោះ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ១គ្រួសារ
នៅថ្ងៃទី២៦ ខែលក្កដាឆ្នាំ២០២៦ នៅ លោកវរសេនីយ៍ឯក សំ ណាល់ អធិការននគរបាលស្រុកបាធាយ តំណាងលោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម លោក អួត ឈាងលី អភិបាល នៃគណអភិបាលស្រុក និងសមាជិក សមាជិកាពាក់ព័ន្ធ នៅក្នុងស្រុកបាធាយ បាននាំយកថវិកា ចំនួន ៤.០០០.០០០រៀល ជាប្រាក់បេឡាមរណ:សង្គ្រោះ ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ០១គ្រួសារ នៅស្រុកបាធាយ ។











