
អង្គការសង្គមស៊ីវិលនៅភូមិភាគឦសានប្រទេស ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងជំរុញការអភិវឌ្ឍមូលដ្ឋានក្នុងយុគសម័យឌីជីថល
វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តមណ្ឌលគិរី បានសហការរៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្តម ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ វេទិកាសន្ទនានាព្រឹកនេះ មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរជំនាញ និងតំណាងអង្គការសង្គមស៊ីវិល រួមទាំងសហគមន៍ជនជាតិភាគតិចក្នុងខេត្តមណ្ឌលគិរីជាច្រើននាក់។











