
ឯកឧត្ដម គួច ចំរើន ចូលរួមកិច្ចប្រជុំត្រៀមរៀបចំការពារសន្តិសុខ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។











