
លោកជំទាវ នួន នារតី និងលោកជំទាវ ស្រ៊ុន ស្រីនាង ដឹកនាំកិច្ចប្រជុំពិនិត្យវិស័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៅរោងភាពយន្ត ២ទីតាំង ក្នុងក្រុងតាខ្មៅ
កិច្ចប្រជុំ និងការចុះពិនិត្យរោងភាពយន្តទាំងពីរទីតាំងក្នុងក្រុងតាខ្មៅនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងវាយតម្លៃការដំណើរការអាជីវកម្មសិល្បៈភាពយន្តឱ្យស្របតាមច្បាប់ ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជាតិ តាមរយៈកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ច និងម្ចាស់អាជីវកម្ម ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ។











