
អភិបាលរងខេត្តប៉ៃលិន ជំរុញដល់រដ្ឋបាលខេត្ត-ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសការអភិវឌ្ឍមូលធនមនុស្ស នាសម័យឌីជីថល
នៅសាលប្រជុំអគារ«គ» នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុង «ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ» ជូនដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងភាគីពាក់ព័ន្ធសរុប៥៧នាក់ ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពី ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាព របស់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ ដែលស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានសមត្ថភាពខ្ពស់ លើការដឹកនាំ និងការគ្រប់គ្រងការងារ ក្នុងអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តានុពលស្ដង់ដារ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។











