
អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពសាងសង់អគាររដ្ឋបាលថ្មី ដែលសម្រេចបាន ៩៥%
កំពង់ចាម៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ដែលបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩៥% ហើយ។











