
ដើម្បីរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ យុវជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចុច Like និង Share
យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន បានប្រារព្ធនៅ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ស្រី សុភក្រ័្ត អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក បាន ស្រេង អភិបាលស្រុក ស្ទឹងត្រង់ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។











