
ឯកឧត្តម ជា លីសែ៖ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានយកចិត្តទុកដាក់ផលិតមាតិកាព័ត៌មានផ្តោតលើយុវជន
ប៉ៃលិន៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន នាពេលកន្លងទៅ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន បានណែនាំអោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន យកចិត្តទុកដាក់លើការផលិតមាតិកាព័ត៌មាន ដោយផ្តោតលើការងារ និងសតិអារម្មណ៍របស់យុវជន ព្រោះយុវជន គឺជាកម្លាំងស្នូលនៅក្នុងសង្គម និងងាយទទួលរងនូវឥទ្ធិពលព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ បោកបញ្ឆោត ដែលអាចនឹងពង្វក់ស្មារតីរបស់យុវជនយើង។











