
សិស្សានុសិស្សជាង ១,០០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ខេត្តកំពង់ចាម ប្ដេជ្ញាចិត្តរួមគ្នា«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»
(កំពង់ចាម) ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ សិស្សានុសិស្សជាង ១,០០០នាក់ បានរួមគ្នាប្រកាសប្ដេជ្ញាចិត្តថា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No To Fake News)ដើម្បីរួមចំណែកកសាងបរិយាកាសសង្គមឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។











