
លោកស្រីអភិបាលរងខេត្ត ផ្ដល់អនុសាសន៍គន្លឹះ ៦ចំណុច ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលហូកា (HoKa) លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច» នៅសណ្ឋាគារ LBN ក្រុងកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ គ្រូបង្គោល និងសិក្ខាកាមសរុប ១៣០នាក់ (ស្រី ៦៤នាក់)។





