
ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ី ឈាន៖ ប៉ៃលិនជាតំបន់ នៃស្នួនផ្ទុះសន្តិភាពនៅកម្ពុជា
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់បន្ថែមថា «ប៉ៃលិនគឺជាតំបន់បំផ្ទុះឡើងនូវសន្តិភាព» ព្រោះថាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៦ តំបន់ប៉ៃលិនបានទទួលវត្តមានដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ដែលនាមកាលនោះ កងកម្លាំងសមាហរណកម្មទាំងអស់ត្រូវបានផ្លាស់ប្តូរឯកសណ្ឋានពីកងទ័ពខ្មែរក្រហម មកជាឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ដែលជាកងទ័ពជាតិតែមួយ ជ្រកក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» តែមួយ។











