
លោកស្រីអភិបាលរងខេត្តអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យប៉ាន់ប្រមាណវឌ្ឍនភាពសូចនករលេខ ១១ និង១៣ សម្រាប់ខេត្ត កំពង់ចាម
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តនិងជាប្រធានក្រុមការងារ ឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យប៉ាន់ប្រមាណវឌ្ឍនភាពសូចនករលេខ ១១ និង១៣ សម្រាប់ខេត្ត កំពង់ចាម នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។ ក្នុងកិច្ចនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាGBVក្រុង/ស្រុកទាំង១០ និងអង្គការដៃគូពាក់ពន្ធ័។











