
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៦
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរគ្រប់ថ្នាក់ និងកងកម្លាពាក់ព័ន្ធ ត្រូវបន្តខិតខំបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ជាពិសេសត្រូវបន្តយកចិត្តទុកដាក់លើគ្រួសារកងទ័ព ដោយផ្តល់ការលើកទឹកចិត្តផ្នែកស្មារតីដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមព្រំដែន។











