
ពន្ធនាគារខេត្តប៉ៃលិន បានបើកកិច្ចប្រជុំដើម្បីពង្រឹងលើការងារគ្រប់គ្រងពន្ធនាគារ និងផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ
នៅបន្ទប់ប្រជុំពន្ធនាគារខេត្ត នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងលើការងារគ្រប់គ្រងពន្ធនាគារ និងផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៣ ខែកក្កដា កន្លងមក ដោយមានការចូលរួមពីលោក-លោកស្រីអនុប្រធានពន្ធនាគារ, ប្រធាន-អនុប្រធានការិយាល័យ ជាច្រើនរូប ក្នុងគោលបំណង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ វិន័យការងារ ព្រមទាំងការគិតគូរ ផ្នែកមនុស្សធម៌ ដល់ជនជាប់ឃុំ និងការកែប្រែជនជាប់ឃុំ ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។











