
កម្លាំងចម្រុះ និងកម្លាំងបំរុងសរុប ៤៥០ នាក់ នឹងដាក់ពង្រាយដើម្បីការពារសន្តិសុខសណ្តាប់ ក្នុង «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ ២០២៦»
បាត់ដំបង ៖ កម្លាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រមទាំងកម្លាំងចម្រុះ សរុបចំនួន ៤៥០ នាក់ ត្រៀមចូលរួមថែរក្សា ការពារ និងធានាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងកំឡុងពេលប្រារព្ធ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ ២០២៦»។ ការត្រៀមនេះ មានគោលបំណងបង្កើតបរិយាកាសរីករាយ និងសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងសាធារណជនដែលអញ្ជើញមកពីគ្រប់ទិសទី។











