
អបអរសាទរខួបលើកទី៩ ថ្ងៃដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានអនុម័តកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ
អបអរសាទរខួបលើកទី៩ ថ្ងៃដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានអនុម័តកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ តំបន់ប្រាសាទសំបូរព្រៃគុក ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងជាអតីតរាជធានីបុរាណ «ឦសានបុរៈ» នាសម័យចេនឡា។ មានទីតាំងស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រុមប្រាសាទនេះ គឺជាប្រាសាទសង់ពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់។ រមណីយដ្ឋាននេះត្រូវបានបែងចែកជា ៤ ក្រុមធំៗ៖ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្តាល ក្រុមប្រាសាទខាងត្បូង និងក្រុមប្រាសាទក្រោលរមាស។ ដោយ៖ អាជ្ញាធរជាតិសំបូរព្រៃគុក / រដ្ឋបាលខេត្តកំពង់ធំ









