
រដ្ឋបាលឃុំកោះស្ដេច លើស្លាក«ហាមបោះចោលសំរាម»តាមដងផ្លូវសាធារណៈសំដៅរួមគ្នាកាត់បន្ថយសំរាម
អាជ្ញាធរឃុំកោះស្តេច ស្រុកគិរីសាគរ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បាននាំគ្នាលើស្លាកហាមបោះចោលសំរាម តាមដងផ្លូវសាធារណៈនៅក្នុងភូមិពាមកាយ និងភូមិព្រែកស្មាច់ ដើម្បីសំដៅដល់ការអប់រំចំពោះវិធានការកាត់បន្ថយសំរាម។











