
វឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងត្បូង ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតខាងត្បូង ស្ថិតក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ
វឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងត្បូង ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតខាងត្បូង ស្ថិតក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ។ ការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងត្បូង នៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) រួមមាន៖ 1. ប្រឡាយមេ សរុបប្រវែង 33.834គីឡូម៉ែត្រ 2. ប្រឡាយរង សរុបប្រវែង 47.408គីឡូម៉ែត្រ 3. ប្រឡាយរងទី2 សរុបប្រវែង 5.867គីឡូម៉ែត្រ 4. សំណង់សិល្បការ 354កន្លែង គិតមកដល់ពេលនេះការងារសម្រេចបានប្រមាណ 89 ភាគរយ។









