
លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ចរបស់អភិបាលរង នៃរដ្ឋបាលខេត្តប៉ៃលិន
ព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីពី ការបែងចែកតួនាទី ភារកិច្ចរបស់ អភិបាលរងខេត្ត នៃរដ្ឋបាលខេត្តប៉ៃលិន។ កិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច របស់អភិបាលរងខេត្តនេះ ធ្វើឡើងបន្ទាប់ពីអភិបាលរងខេត្តប៉ៃលិន ចំនួន ២រូប ត្រូវបានផ្លាស់ប្តូរទៅកាន់ខេត្តផ្សេង និងអភិបាលរងខេត្តផ្សេង ចំនួនពីររូបផ្សេងទៀត បានផ្លាស់មកកាន់ទួនាទី ជាអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន។











