
ទឹកភ្លៀងជួយសង្គ្រោះស្រូវជាង ១៨ពាន់ហិកតា ក្រោយប្រឈមគ្រោះរាំងស្ងួតនៅស្រុកសង្កែ និងឯកភ្នំ
បាត់ដំបង៖ ក្តីបារម្ភរបស់ប្រជាកសិករនៅស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធូរស្រាលឡើងវិញ បន្ទាប់ពីភ្លៀងធ្លាក់គ្រប់គ្រាន់ប៉ុន្មានថ្ងៃជាប់គ្នា បានជួយសង្គ្រោះផ្ទៃដីស្រូវដែលធ្លាប់ប្រឈមការខ្វះខាតទឹក ដោយធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។











