
សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បពិត្រសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
សារថ្វាយព្រះពរបស់រដ្ឋបាលខេត្ត ឧត្តរមានជ័យ ថ្វាយ៊ព្រះពរ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ប្រជានុរាស្ត្រទូទាំងខេត្តឧត្តរមានជ័យ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងបារមី ព្រះមហាស្វេតច្ឆត្រថ្វាយព្រះរាជសព្ទសាធុការ និងព្រះរាជកុសលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូម សម្តេចព្រះមហាក្សត្រី ទ្រង់ប្រកបដោយព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ និង សុភមង្គល ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើង សម្បូរសប្បាយ រុងរឿង និងមាតុភូមិអង្គរដ៏បវរថ្លៃថ្លា និងប្រជានុរាស្ត្រ ខ្មែរគ្រប់រូបតរៀងទៅ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។








