ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ដែលបានលះបង់ ប្ដី កូន បងប្អូន ដើម្បីទៅការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី តែងតែផ្តាំផ្ញើ និងណែនាំ នៅរៀងរាល់កម្មវិធី កិច្ចប្រជុំ ឱ្យអាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ពីជីវភាព មនោសញ្ចេតនា ការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ក្រុមគ្រួសារ ពិសេសភរិយា និងកូនៗរបស់កងទ័ពនៅជួរមុខ ព្រោះថា៖ ភរិយា និងកូនៗរបស់កងទ័ព ជាអ្នកទទួលរងនូវផលប៉ះពាល់ ទុក្ខលំបាកដោយផ្ទាល់ពីការឃ្លាតឆ្ងាយពីប្តី ពីឪពុក ជាកងទ័ពនៅជួរមុខ ដែលនេះជាការលះបង់មួយដ៏ធំធេង ហើយការលំបាករបស់កងទ័ពជួរមុខរបស់យើង គឺមានតែក្រុមគ្រួសារផ្ទាល់ទេ ដែលដឹងច្បាស់អំពីសុខទុក្ខរបស់ពួកគាត់។ តែសម្រាប់ប្រជាពលរដ្ឋដែលមិនមានសាច់ញាតិជាកងទ័ពជួរមុខ បានត្រឹមដឹងសុខទុក្ខតាមរយៈការបង្ហាញដោយសារព័ត៌មាន ឬវីដេអូសកម្មភាពផ្សេងៗ ដូចនេះមានតែក្រុមគ្រួសារវីរៈកងទ័ពជួរមុខនោះទេ ដែលមានការឈឺចាប់ខ្លាំងជាងបងប្អូនរបស់យើងផ្សេងទៀត ព្រោះថាការរំលោភបំពានទឹកដីពីសំណាក់យោធាថៃ និងការធ្វើឱ្យវីរៈកងទ័ពរបស់យើងទទួលរងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យយើងជាក្រុមគ្រួសារវីរៈកងទ័ពជួបមុខ មានការឈឺចាប់បំផុត។

ព័ត៌មានពាក់ព័ន្ធ

កិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ អង្គភារា ជុំវិញខេត្ត
សកម្មភាពថ្នាក់ដឹកនាំ

លោក ផាន់ មករា ប្រធាននាយកដ្ឋាន អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានស្នើ ដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តជំរុញ និងគាំទ្របច្ចេកទេសដល់មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន (ក្រុង ស្រុក ឃុំ សង្កាត់) ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
រដ្ឋបាលខេត្តកណ្តាល ពន្លឿនការដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ជូនប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល ពន្លឿនការដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ជូនប្រជាពលរដ្ឋ
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ និងជំរុញដល់ភាគីពាក់ព័ន្ធ សម្រាប់ក្រុមការងារដោះស្រាយទំនាស់ដីធ្លីដែលបានបញ្ចប់ករណីនីមួយៗរួចរាល់ ត្រូវប្រញាប់រៀបចំធ្វើរបាយការណ៍លម្អិត បញ្ជូនមកឯកឧត្តមអភិបាលខេត្តដើម្បីពិនិត្យ និងចុះហត្ថលេខា។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
រដ្ឋបាលខេត្តកណ្តាល ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារវីរៈកងទ័ព ត្រូវជាកូនបានរងគ្រោះលង់ទឹកស្លាប់ នៅឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារវីរៈកងទ័ព ត្រូវជាកូនបានរងគ្រោះលង់ទឹកស្លាប់ នៅឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល
លោកជំទាវ ស៊្រុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើនូវការនឹករលឹក និងការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ ក្នុងវ័យកុមារភាពទាំងក្តីអាឡោះអាល័យក្រៃលែងជាទីបំផុត។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម គួច ចំរើន បានស្នើពន្យារពេលជូនអាជីវករ ដើម្បីបន្តលក់ដូររហូតដល់ខែកញ្ញា ឆ្នាំ២០២៧
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន បានស្នើពន្យារពេលជូនអាជីវករ ដើម្បីបន្តលក់ដូររហូតដល់ខែកញ្ញា ឆ្នាំ២០២៧
ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងប្រកបមុខរបរនៅទីតាំងខាងលើ សូមកុំមានការព្រួយបារម្ភ ឬភ័យខ្លាច ពាក់ព័ន្ធនឹងការបន្តប្រកបអាជីវកម្មរបស់ខ្លួន រដ្ឋបាលខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ នឹងបន្តខិតខំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យអាជីវករអាចបន្តលក់ដូរ និងប្រកបមុខរបររបស់ខ្លួនបានរហូតដល់ខែកញ្ញា ឆ្នាំ២០២៧។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍
សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍
ឯកឧត្តម ណុប ដារ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានស្ម័គ្រចិត្តរុះរើសំណង់រំលោភលើចិញ្ចើមផ្លូវ ដើម្បីរួមចំណែកបើកផ្លូវឱ្យមានភាពទូលាយ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
កិច្ចប្រជុំពិគ្រោះយោបល់លើការសិក្សាសមិទ្ធិលទ្ធភាពនៃការប្រមូល និងដឹកជញ្ជូនសំរាម ក្នុងខេត្តកណ្តាល
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិគ្រោះយោបល់លើការសិក្សាសមិទ្ធិលទ្ធភាពនៃការប្រមូល និងដឹកជញ្ជូនសំរាម ក្នុងខេត្តកណ្តាល
ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍បឋមស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើការប្រមូល និងដឹកជញ្ជូនសំរាម ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅខេត្តកណ្តាល ដែលជាខេត្តមួយនៃខេត្តគោលដៅទាំង៣ នៃការអនុវត្តគម្រោង។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត

ព័ត៌មានថ្មីៗ

ផ្សាយផ្ទាល់ ៖ សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី « ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល » ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ

មន្ទីរព័ត៌មានខេត្តកំពង់ធំ
មន្ទីរព័ត៌មានខេត្តកំពង់ធំ
អានបន្ត
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ។
សេចក្តីជូនដំណឹង

បទយកការណ៍៖ ប្រជាពលរដ្ឋនៅឃុំពង្រ និងឃុំទ្រៀល ស្រុកតាំងគោក ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់បណ្ណកម្មសិទ្ធិដីធ្លី "ផលិតដោយ៖ ក្រុមសាធារណមតិ មន្ទីរព័ត៌មានខេត្តកំពង់ធំ"
បទយកការណ៍

សូមគោរពជម្រាបជូន ស្តីពី ស្ថានភាពកម្ពស់ទឹកស្ទឹងសែន ខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៕